Loading...
By: Him Phannary    2025-09-07 11:11:53

រូបភាពកោសិកា

តើមហារីកចាប់ផ្តើមរបៀបម៉េច?
មហារីកគឺជាជំងឺមួយក្រុមធំដែលមានរឿងមួយដូចគ្នា វាកើតឡើងនៅពេលដែលកោសិកាធម្មតាក្លាយជាកោសិកាមហារីកដែលរីកធំ និងរីករាលដាល។ ហ្សែនរបស់អ្នកផ្ញើការណែនាំទៅកាន់កោសិការបស់អ្នក ដូចជានៅពេលដែលត្រូវចាប់ផ្តើម និងបញ្ឈប់ការលូតលាស់ជាដើម។ កោសិកាធម្មតាធ្វើតាមការណែនាំទាំងនេះ ប៉ុន្តែកោសិកាមហារីកមិនធ្វើតាមទេ ។ បូរាណវិទូ គ្រិចហៅវាថា carcino និង carcinoma ភាសារគ្រិចមានន័យថាក្តាម ព្រោះនៅជុំវិញដុំមហារីក មានសសៃវ៉ែនរវាមដូចជើងក្តាម ។

គ្រប់ជំងឺមហារីកចាប់ផ្តើមពី កោសិកា (cells) ខ្លួនរបស់មនុស្សបានសាងដោយកោសិកា ជាង ១០០ លាន ។ មហារីចាប់ផ្តើមដោយផ្លាស់ប្តូរពីកោសិកាមួយ ឬមួយក្រុមតូច ។ ជាទូទៅកោសិកាត្រូវស្តាប់បញ្ជា ករណីវាមិនស្តាប់បញ្ជា វាបានកកើត ឬបំបែកខ្លួនច្រើនពេក នោះនឹងកើតជាដំពក (tumour) ។ ដំពកនេះហើយជាទីកកន្លែងដែល មហារីកចាប់ផ្តើម ។ មហារីប្រភេទខ្លះចាប់ផ្តើមពីកោសិកាឈាម ដែលហៅថាមហារីឈាម (keukaemia) វាមិនកើតជាដំពកទេ តែកោសិកាមហារីកកើតនៅក្នុងឈាម ជួនកាលក្នុងខួរឆ្អឹង (អ្នកផលិតគ្រាប់ឈាម) ។ ការចាប់ផ្តើមរបស់មហារីក គឺមានការផ្លាស់ប្តូរនៅ ហ្ស៊ីន (genes) នៃកោសិកាមួយ ឬកោសិកាមួយក្រុម ។

អំពី ហ្ស៊ីន និង ការបំបែកខ្លួនរបស់កោសិកា

គ្រប់កោសិកានិមួយៗ មានមជ្ឈមណ្ឌលបញ្ជា ហៅថានុយក្លែ (nucleurs)។ នៅក្នុងនុយក្លែ មានក្រូម៉ូសូម ដែលកកើតឡើងពី ហ្ស៊ីនរាប់ពាន់ ។ ហ្ស៊ីន មានចំណារពត៌មានយ៉ាងវែងហៅថា DNA ដែលជាបញ្ជាប្រាប់កោសិកាថា ត្រូវមានឥរិយាបទបែបណា ។ ហ្ស៊ីននិមួយៗ គឺជាបទបញ្ជាដែលប្រាប់កោសិកាឲ្យធ្វើអ្វីខ្លះ ។ បទបញ្ជាទាំងនេះគឺជា ប្រូតេអ៊ីន ឬក៏ម៉ូលេគុលនានាដែលហៅថា RNA ។ ប្រូតេអ៊ីន ជាមួយ RNA គ្រប់គ្រងកោសិកា រួមមាន៖

  • តើជាកោសិកាប្រភេទអី
  • តើត្រូវធ្វើការងារអី
  • តើពេលណាត្រូវបំបែកខ្លួន
  • តើពេលណាត្រូវស្លាប់ (រលាយទៅវិញ)

ហ្ស៊ីនគ្រប់គ្រងកោសិកា ឲ្យកកើត និងបំបែកខ្លួនតាមក្បួនខ្នាត ដែលធ្វើឲ្យសរីរាង្គមានសុខភាពល្អ ។ ជួនកាល មានបដិវត្តកើតឡើងនៅក្នុងហ្ស៊ីននៅពេលដែលកោសិកាបំបែកខ្លួន នេះ ហៅថា Mutation មានន័យថា ហ្ស៊ីនត្រូវបានខូច ឬបាត់ ឬក៍ចំឡងច្រើនដងពេក ។ Mutation អាចកើតឡើងដោយចៃដន្យនៅពេលកោសិកាបំបែកខ្លួន ។ Mutation ខ្លះធ្វើឲ្យកោសិកាលែងស្តាប់បញ្ជា វាចាប់ផ្តើមដុះដាលខុសរបៀប ។ គេបានស្មានថា មាន Mutation ប្រហែល ៦លើក មុននឹងកោសិកាធម្មតា ក្លាយជាកោសិកាមហារីក ។ កត្តាជំរុញឲ្យកោសិកា Mutation មានដូចជា៖

  • ការជក់បារី
  • ការប៉ះនឹង កាំរស្មី X កំរិតខ្លាំង
  • ការប៉ះនឹង កាំរស្មី UV ពីកំដៅថ្ងៃ
  • សារធាតុខ្លះក្នុងចំណីអាហារ
  • ជាតិគីមីនៅក្នុងបរិដ្ឋាន

ជួនការមនុស្សមួយចំនួនបានទទួលតំណហ្ស៊ីនដែលខូចពី ឪពុកម្តាយ នេះគឺគេមានហានិភ័យខ្ពស់នឹងជំងឺមហារីក ។

 


លេខតេក្រាម (ទទួលចម្លើយ)
មតិ / សំណួររបស់អ្នកអាន (យើងខ្ញុំរីករាយទទួលនូវរាល់មតិ និង សំណួររបស់លោកអ្នក)